ខ្លាញ់​ចង្កេះ​មិន​មែន​ជា​ខ្លាញ់​ធម្មតា!

belly-fat

 

តាមការ​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​១៥៩២៣នាក់​ លទ្ធផល​បាន​បង្ហាញ​ថា​ មនុស្ស​​ធាតុ​មាន​ខ្លាញ់​នៅ​ព័ទ្ធ​ជុំវិញ​ចង្កេះ​ ងាយ​នឹង​គ្រោះ​ថ្នាក់​បំផុត​ បើ​គេ​មាន​ជំងឺ​បេះដូង។ គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អាច​កើន​ឡើង​ដល់​៧៥% ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ខ្លាញ់​ច្រើន​ នេះ​បើ​ធៀប​ទៅ​នឹង​អ្នក​ជំងឺ​​ដែល​ពុំ​មាន​ខ្លាញ់​ចង្កេះ។

Read more…

សង្សារ ១០០ ថ្ងៃ

06/05/2011 Comments off

123

មានថ្ងៃមួយ វុទ្ធី និង ធីតា រួមជាមួយនិងមិត្តភក្តិជាច្រើនទៀតបាននាំគ្នាទៅលេងសួនច្បារមាត់ទន្លេ ។ ពួកគេទាំងអស់គ្នា មានចិត្តសប្បាយរីករាយខ្លាំងណាស់ ដោយខ្លះដេញប្រលែងគ្នា និងខ្លះទៀតអង្គុយសន្ទនាគ្នាជាមួយនឹងដៃគូរបស់ពួកគេ រៀងៗខ្លួន លើកលែងតែ វុទ្ធី និង ធីតា ប៉ុណ្ណោះដែលអង្គុយត្រម៉ង់ត្រម៉ោចហើយភ្នែកទាំងគូគិតតែសម្លឹងទៅលើមេឃ ។

Read more…

របៀប​ថែរក្សា​បបូរមមាត់ស្ងួត​ការពារ​ស្នាម​ប្រេះ

Clip

អ្នក​ដែល​មាន​បញ្ហា​បបូរ​មាត់​ស្ងួត​ស្នាម​ប្រេះ​និង​របក​ស្បែក​ មាត់​អ្នក​នោះ​ពិត​ជា​មាន​បញ្ហា​ខាង​សុខភាព​មិន​ខាន។​ខាង​ក្រោម ​នេះ​ជា​វិធីសាស្រ្ត​មួយ​ចំនួន​សំរាប់​ធ្វើ​ការ​ការពារ​៖

Read more…

Apple ចេញ​លក់​ iPhone 4 ពណ៌​ស​ហើយ

02/05/2011 Comments off

white-iphone-4-apple

ពេល​នេះ​ក្រុមហ៊ុន Apple​បាន​ចេញ​លក់​ហើយ​នូវ​​ទូរសព្ទ​ឆ្លាត iPhone 4​ពណ៌​ស​ដែល​គេ​បាន​រង់​ចាំ​​ដោយ​អន្ទះសា​អស់​ពេល​ជា​យូរ​មក​ហើយ​នៅ​ឯ​ហាង​អនឡាញ​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ហាង​ AT&T, Verizon និង ហាង​លក់​រាយ​មួយ​ចំនួន​ទៀត​ដែល​មាន​សិទ្ធិ។

ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ទូរសព្ទ​ឆ្លាត​ iPhone 4 ពណ៌​ស​នេះ តាំង​តែ​ពី​ដើម​ខែ​មិថុនា​ឆ្នាំ ២០១០​មក​ម្ល៉េះ​ក្នុង​សន្និសីទ​អ្នក​សរសេរ​កម្មវិធី​ពិភពលោក​។ នៅ​ពេល​នោះ ក្រុមហ៊ុន​បាន​និយាយ​ថា​គេ​អាច​នឹង​ដាក់​លក់​ដំណាល​គ្នា​នឹង​ទូរសព្ទ iPhone 4 ពណ៌​ខ្មៅ​ដែរ តែ​បញ្ហា​បាន​ចាប់​ផ្ដើម​កើត​មាន។ ក្រុមហ៊ុន​មិន​ដែល​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​ជំ​វិញ​ការ​ពន្យារ​ពេល​ចេញ​លក់​ទូរសព្ទ​នេះ​ឡើយ ដែល​អ្នក​ខ្លះ​បាន​និយាយ​ថា​ វា​បណ្ដាល​មក​ពី​ពណ៌​ដែល​បាន​​បាញ់​លាប​មិន​ដូច​ពណ៌​គំរូ និង​មាន​បញ្ហា​ប៊ូតុង Home។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុមហ៊ុន​បាន​ធ្វើ​ការ​ប្រកាស​ព័ត៌មាន​ថា ការ​ចេញ​លក់​ទូរសព្ទ…​ប្រភេទ​នេះ​នឹង​ត្រូវ​ពន្យារ​ពេល​ដោយ​សារ​តែ​មាន​បញ្ហា​ក្នុង​ការ​ផលិត។ ក្រោយ​មក​ក្រុមហ៊ុន​​ប្រកាស​បន្ថែម​ទៀត​​គឺ​នឹង​ចេញ​លក់​ក្នុង​​និទាឃ​រដូវ ឆ្នាំ​២០១១។

Read more…

ធ្វើ​យ៉ាងម៉េច​​ទើប​គេ​ទុក​យើង​ជា​មនុស្ស​សំខាន់!

02/05/2011 Comments off

Abby 0001

បើ​ចង់​អោយ​បុរសៗ​ ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់​​ វា​មិន​មែន​ជារឿង​លំបាក​អ្វី​នោះ​ទេ ​ដោយ​គ្រាន់​តែ​អនុវត្តន៏​ នូវ​៧​ចំនុច​ ខាង​ក្រោម​ដែល​BeGossip​បាន​ណែនាំ​នេះ​ទៅ​​ នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​សំខាន់​ និង​អស្ចារ្យ​ក្នុង​ក្រសែ​​ភ្នែក​របស់គេ​​ជាក់​ជា​មិន​ខាន ៖

ទី១ ៖ ពឹង​គាត់​អោយ​ជួយធ្វើ​អ្វី​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​ខ្លួន​ឯង​បាន​ ដូច​ជា​ការ​ជួស​ជុល របស់​ប្រើ​ប្រាស់របស់​របរ​​ក្នុង​ផ្ទះ​ជា​ដើម គាត់​នឹង​មាន​អារម្មណ៏​ល្អ​ដែល​អ្នក​ជឿជាក់​លើ​សមត្ថភាព​​របស់​គាត់ ។

Read more…

កម្តៅថ្ងៃបង្កើនកម្រិតវីតាមីន D

02/05/2011 Comments off

tumblr_liy97z6T2H1qc2yu0o1_500

ការ​ដែល​ស្បែក​​យើង​ត្រូវ​កម្តៅ​ថ្ងៃ​​ចំពេល​កំពុង​ក្តៅ​ខ្លាំង​​ដោយ​មិន​​មាន​ការ​ប្រើ​​ក្រែម​ការ​ពារ​ស្បែក​ ឬ​ឡេ​ការ​ពារ​ស្បែក​ គឺ​ជា​ល្អ​សម្រាប់​ខ្លួន​យើង​ នេះ​បើ​តាម​ដំបូ​ន្មា​​ន​​​​របស់​ក្រុម​អ្នក​ជំនាញ​​បាន​​ប្រាប់​ការ​ផ្សាយ​​របស់​វិប​សៃថ៍​ Telegraph ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ។​ ក្រុម​ជំនាញ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សំដិល​ខ្លួន​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ពី​ ១០​ ទៅ​ ១៥ នាទី​ នឹង​ជួយ​បង្កើន​កម្រិត​វី​តា​មីន​ D។ ចំណែក​ឯ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ កង្វះ​ខាត​វី​តា​មីន​ D វា​នឹង​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ព្រម​ទាំង​ជំងឺ​មហា​រីក​ជា​ច្រើន​មុខ​ ក៏​ជា​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​មាន​ឆ្អឹង​មិន​រឹង​មាំ៕

Follow

Get every new post delivered to your Inbox.